លោក ម៉ូរី ជានិស្សិតផ្នែកច្បាប់សិទ្ធិមនុស្សអន្ដរជាតិបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «យើងមើលឃើញថា យុវជនដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់យុត្ដិធម៌សង្គម និងការពារធនធានធម្មជាតិ
Browsing Category មតិ និងបទសម្ភាសន៍
ការអប់រំពលរដ្ឋឲ្យយល់ដឹងពីព័ត៌មានមិនពិតមានប្រសិទ្ធភាពជាងការដាក់ទោស
លោក ស ម៉ូរី ជាសហស្ថាបនិកវេទិកាអ៊ីនធឺណេតបើកទូលាយ (Open Cyber Talk) លើកឡើងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ការបង្កើនការអប់រំប្រជាពលរដ្ឋឲ្យបានយល់ដឹងអំពីព័ត៌មានក្លែងក្លាយ អាចទប់ស្កាត់ និងកាត់បន្ថយការចែកចាយមានប្រសិទ្ធភាពជាងការប្រើច្បាប់មកដាក់ទោស។
លោក ស ម៉ូរី៖ រដ្ឋគួរដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនអភិវឌ្ឍកោះកុងក្រៅមកវិញ
លោក ស ម៉ូរី ជាសកម្មជនម្នាក់ដែលចូលរួមយុទ្ធនាការនេះ និងជាប្រធានកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃបណ្តាញយុវជនកម្ពុជា បានលើកឡើងថា រដ្ឋគួរតែដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនអភិវឌ្ឍកោះកុងក្រៅមកវិញ ហើយដាក់ទៅជាតំបន់អភិរក្ស ទើបអាចរក្សាបាននូវធនធានជីវចម្រុះសម្រាប់មនុស្សគ្រប់គ្នា។
អង្គការសហប្រជាជាតិបើកការប្រកួតប្រជែងសម្រាប់ឲ្យយុវជនលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជា
លោកស ម៉ូរី អនុប្រធានសមាគមបណ្តាញយុវជនកម្ពុជា(CYN)ដែលជាអង្គការដៃគូក្នុងកម្មវិធីនេះ លើកឡើងថា ស្ថានភាពនៃការបញ្ចេញមតិ និងការប្រមូលផ្តុំនៅកម្ពុជាបច្ចុប្បន្នកាន់តែមានភាពរឹតត្បិត ដែលធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការស្វែងរកដំណោះស្រាយផ្សេងៗពីស្ថាប័នរដ្ឋ។ លោកបន្តថា កម្មវិធីប្រកួតប្រជែងនេះនឹងជួយឲ្យយុវជនដែលជាធនធានមនុស្សមានសក្តានុពល អាចនាំយកបញ្ហាផ្សេងៗទៅដល់អាជ្ញាធរ តាមរយៈសកម្មភាពរបស់ពួកគេ។
ក្រុមសង្គមស៊ីវិលនឹងពិភាក្សាពីវិធីការពារការបញ្ចេញមតិតាមបណ្តាញអ៊ីនធឺណិត
វេទិកាអ៊ីនធឺណិតបើកទូលាយ ឆ្នាំ២០១៩ (Open Cyber Talk) គឺជាការចូលរួមពីយុវជន អ្នកប្រើប្រាស់អ៊ីធឺណិត សកម្មជនលើបណ្តាញសង្គម អ្នកអនុវត្តច្បាប់ អ្នកជំនាញផ្នែកច្បាប់ និងសិទ្ធិមនុស្ស ដើម្បីជជែកពិភាក្សាអំពីឱកាស និងហានិភ័យចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតសម័យថ្មី។
សង្គមស៊ីវិលកម្ពុជាប្រារព្ធទិវាសិទ្ធិមនុស្សក្រោមការ«រឹតត្បិត»របស់អាជ្ញាធរ
លោក ស ម៉ូរី អនុប្រធានអង្គការបណ្ដាញយុវជនកម្ពុជាបានថ្លែងប្រាប់ VOA នៅទីលានប្រជាធិបតេយ្យថា ការរឹតត្បិតមិនឱ្យក្រុមអ្នកចូលរួមធ្វើការហែក្បួននេះ បាននាំឱ្យរដ្ឋអំណាចបាត់បង់នូវឱកាសមួយដ៏សមប្រកបក្នុងការបង្ហាញនូវសុឆន្ទៈ បើកទូលាយលំហសេរីភាពនយោបាយ និងប្រជាធិបតេយ្យឡើងវិញ។
ការចូលរួមរបស់យុវជនអាចជួយរក្សាសិទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនកម្ពុជា
ក្រុមអ្នកវិភាគនយោបាយបាននិយាយថា យុវជនដែលជាសកម្មជន និងក្រុមអ្នកបោះឆ្នោតយុវជនដ៏ធំ អាចដើរតួយ៉ាងសំខាន់ ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស។ ប៉ុន្តែក្រុមអ្នកវិភាគនយោបាយក៏បានព្រមានថា ការប្រជែងប្រឆាំងជាមួយគណបក្សប្រជាជនកម្ពុជា ក៏អាចធ្វើឲ្យយុវជនប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរផងដែរ។
បទសម្ភាសន៍ VOA៖ យុវជនខ្លះស្ទាក់ស្ទើរក្នុងការចូលរួមការបោះឆ្នោតនៅខែកក្កដា
អ្នកដឹកនាំអង្គការយុវជនមួយក្នុងប្រទេសកម្ពុជាបានលើកឡើងថា ខណៈដែលយុវជនជាច្រើនបានបង្ហាញការចូលរួមយ៉ាងសកម្មរបស់ពួកគេនៅក្នុងការបោះឆ្នោតជាពិសេសចាប់តាំងពីឆ្នាំ២០១៣មកនោះ យុវជនខ្លះ ហាក់មានការស្ទាក់ស្ទើរក្នុងការទៅបោះឆ្នោតនៅខែកក្កដាឆ្នាំ២០១៨
អ្នកដឹកនាំយុវជន៖ ការចូលរួមក្នុងសកម្មភាពការពារសិទ្ធិមនុស្ស ត្រូវតែមានការលះបង់
លោក ស ម៉ូរី ថ្លែងថា៖ «យើងត្រូវតែមានការលះបង់ ហើយយើងត្រូវតែទទួលស្គាល់ថាបញ្ហាទាំងអស់ហ្នឹង យើងអាចនឹងជួបប្រទះ ហើយយើងត្រូវតែត្រៀមខ្លួនឯងជាមុន បើជួបបញ្ហាទាំងអស់ហ្នឹង»