អង្គការ​សហ​ប្រជាជាតិ​បើក​ការ​ប្រកួត​ប្រជែង​សម្រាប់​ឲ្យ​យុវជន​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

លោក​ស ម៉ូរី អនុ​ប្រធាន​សមាគម​បណ្តាញ​យុវជន​កម្ពុជា​(CYN)​ដែល​ជា​អង្គការ​ដៃ​គូក្នុង​កម្មវិធី​នេះ​ ​លើក​ឡើង​ថា ​ស្ថានភាព​នៃ​ការ​បញ្ចេញ​មតិ ​និងការ​ប្រមូល​ផ្តុំ​នៅ​កម្ពុជា​បច្ចុប្បន្ន​កាន់​តែ​មាន​ភាព​រឹតត្បិត ​ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ពិបាក​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ផ្សេងៗ​ពី​ស្ថាប័ន​រដ្ឋ។ ​លោក​បន្ត​ថា ​កម្មវិធី​ប្រកួត​ប្រជែង​នេះ​នឹង​ជួយ​ឲ្យ​យុវជនដែល​ជា​ធនធាន​មនុស្ស​មាន​សក្តានុពល ​អាច​នាំ​យក​បញ្ហា​ផ្សេងៗ​ទៅ​ដល់​អាជ្ញាធរ​ តាម​រយៈ​សកម្ម​ភាព​របស់​ពួក​គេ។​

Read More

ក្រុម​សង្គម​ស៊ីវិល​នឹង​ពិភាក្សា​ពី​វិធី​ការពារ​ការ​បញ្ចេញ​មតិ​តាម​បណ្តាញ​អ៊ីនធឺណិត

វេទិកា​អ៊ីនធឺណិត​បើក​ទូលាយ ឆ្នាំ​២០១៩ (Open Cyber Talk) គឺជា​ការចូលរួម​ពី​យុវជន អ្នក​ប្រើប្រាស់​អ៊ីធឺណិត ​សកម្មជន​លើ​បណ្តាញ​សង្គម អ្នក​អនុវត្ត​ច្បាប់ អ្នក​ជំនាញ​ផ្នែក​ច្បាប់ និង​សិទ្ធិ​មនុស្ស ដើម្បី​ជជែក​ពិភាក្សា​អំពី​ឱកាស​ និង​ហានិភ័យ​ចំពោះ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​សម័យ​ថ្មី។

Read More

សង្គម​ស៊ីវិល​​កម្ពុជា​​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ក្រោម​​ការ​​​«រឹតត្បិត»​​​របស់​​អាជ្ញាធរ

លោក ស ​ម៉ូរី ​អនុ​ប្រធាន​អង្គការ​បណ្ដាញយុវជន​កម្ពុជា​បាន​ថ្លែង​ប្រាប់ ​VOA ​នៅទីលានប្រជាធិបតេយ្យថា​ ការ​រឹត​ត្បិតមិន​ឱ្យ​ក្រុម​អ្នក​ចូល​រួម​ធ្វើការ​ហែ​ក្បួន​នេះ ​បាន​នាំ​ឱ្យ​រដ្ឋ​អំណាចបាត់​បង់នូវឱកាស​មួយដ៏​សម​ប្រកបក្នុង​ការ​បង្ហាញ​នូវសុឆន្ទៈ​ ​បើកទូលាយ​លំហ​សេរីភាព​នយោបាយ ​និងប្រជាធិបតេយ្យឡើង​វិញ។

Read More

ការ​ចូលរួម​របស់​យុវជន​អាច​ជួយ​រក្សា​សិទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រជាជន​កម្ពុជា

ក្រុម​អ្នក​វិភាគ​នយោបាយ​បាន​និយាយ​ថា យុវជន​ដែល​ជា​សកម្មជន​ និងក្រុម​អ្នក​បោះ​ឆ្នោត​យុវជន​ដ៏​ធំ អាច​ដើរ​តួ​យ៉ាង​សំខាន់ ក្នុង​ការ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស។ ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​នយោបាយ​ក៏​បាន​ព្រមាន​ថា ការ​ប្រជែង​ប្រឆាំង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​អាច​ធ្វើ​ឲ្យ​យុវជន​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផង​ដែរ។

Read More

សម្ភាសន៍ជាមួយ VOA ស្តីអំពី តួនាទីរបស់យុវជនក្នុង​ការ​ស្តារ​លទ្ធិប្រជាធិបតេយ្យ

លោក​ ស ម៉ូរី សហស្ថាបនិក និងជាអតីតអនុប្រធានបណ្តាញយុវជនកម្ពុជា ដែលជាវាគ្មិនមួយរូបដែលបានចូលរួមនៅក្នុងកិច្ចពិភាក្សាស្តីអំពី ការអភិវឌ្ឍន៍ និងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា នៅមជ្ឈមណ្ឌល Stimson (Stimson Center) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី​២៩ ខែឧសភា ឆ្នាំ២០១៨។ លោក ស ម៉ូរី បានស្នើមធ្យោបាយ​បីចំណុច​ដែល​យុវជនកម្ពុជា ចូលរួមធ្វើឱ្យមាន​ការផ្លាស់ប្តូរ​ជាវិជ្ជមាននៅប្រទេសកម្ពុជា។

សម្ភាសន៍ជាមួយ VOA ស្តីអំពី តួនាទីរបស់យុវជនក្នុង​ការ​ស្តារ​លទ្ធិប្រជាធិបតេយ្យ

លោក​ ស ម៉ូរី សហស្ថាបនិក និងជាអតីតអនុប្រធានបណ្តាញយុវជនកម្ពុជា ដែលជាវាគ្មិនមួយរូបដែលបានចូលរួមនៅក្នុងកិច្ចពិភាក្សាស្តីអំពី ការអភិវឌ្ឍន៍ និងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា នៅមជ្ឈមណ្ឌល Stimson (Stimson Center) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី​២៩ ខែឧសភា ឆ្នាំ២០១៨។ លោក ស ម៉ូរី បានស្នើមធ្យោបាយ​បីចំណុច​ដែល​យុវជនកម្ពុជា ចូលរួមធ្វើឱ្យមាន​ការផ្លាស់ប្តូរ​ជាវិជ្ជមាននៅប្រទេសកម្ពុជា។

បទសម្ភាសន៍ VOA៖ យុវជន​ខ្លះ​ស្ទាក់ស្ទើរ​ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា

អ្នក​ដឹកនាំ​​​អង្គការ​យុវជន​មួយ​ក្នុង​ប្រទេស​កម្ពុជា​បាន​លើកឡើង​ថា ខណៈ​ដែល​យុវជន​ជាច្រើន​បាន​បង្ហាញ​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​ពួកគេ​នៅ​ក្នុង​ការ​បោះឆ្នោត​ជា​ពិសេស​ចាប់តាំង​ពី​ឆ្នាំ​២០១៣​មក​នោះ យុវជន​ខ្លះ ហាក់​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ទៅ​បោះឆ្នោត​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៨​

Read More

បទសម្ភាសន៍របស់លោក​ ស ម៉ូរី ជាមួយវិទ្យុអាស៊ីសេរី ស្តីអំពី “​បញ្ហា​ប្រឈម​របស់​យុវជន”

បទសម្ភាសន៍របស់លោក​ ស ម៉ូរី សហស្ថាបនិក និងជាអតីតអនុប្រធានបណ្តាញយុវជនកម្ពុជា ជាមួយវិទ្យុអាស៊ីសេរី ស្តីអំពី “​បញ្ហា​ប្រឈម​របស់​យុវជន”។ បទសម្ភាសន៍នេះធ្វើឡើងនៅក្នុងឱកាស​ដែល លោក ស ម៉ូរី បានចូលរួមចូលរួម​ជាវាគ្មិននៅក្នុងកិច្ចពិភាក្សាស្តីអំពី ការអភិវឌ្ឍន៍ និងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា នៅមជ្ឈមណ្ឌល Stimson (Stimson Center) នារដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី​២៩ ខែឧសភា ឆ្នាំ២០១៨។