អ្នកដឹកនាំអង្គការយុវជនមួយក្នុងប្រទេសកម្ពុជាបានលើកឡើងថា ខណៈដែលយុវជនជាច្រើនបានបង្ហាញការចូលរួមយ៉ាងសកម្មរបស់ពួកគេនៅក្នុងការបោះឆ្នោតជាពិសេសចាប់តាំងពីឆ្នាំ២០១៣មកនោះ យុវជនខ្លះ ហាក់មានការស្ទាក់ស្ទើរក្នុងការទៅបោះឆ្នោតនៅខែកក្កដាឆ្នាំ២០១៨នេះ ក្រោយពីមិនមានគណបក្សសង្គ្រោះជាតិ ចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនេះ។ លោក សាយ មុន្នី បានសម្ភាសលោក សរ ម៉ូរី អនុប្រធានបណ្ដាញយុវជនកម្ពុជា នៅពេលដែលលោកបានធ្វើដំណើរមកកាន់រដ្ឋធានីវ៉ាស៊ីនតោន កាលពីចុងខែឩសភា ក្នុងកម្មវិធីគំនិតផ្ដួចផ្ដើមភាពជាអ្នកដឹកនាំវ័យក្មេងក្នុងតំបន់អាស៊ីអាគ្នេយ៍(YSEALI)ដែលគាំទ្រដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។ សូមលោកអ្នកនាងស្ដាប់កិច្ចសម្ភាសន៍នេះដូចតទៅ៖
បទសម្ភាសន៍ VOA៖ យុវជនខ្លះស្ទាក់ស្ទើរក្នុងការចូលរួមការបោះឆ្នោតនៅខែកក្កដា

(Visited 38 times, 1 visits today)