តើទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូ មានអត្ថន័យយ៉ាងម៉េចចំពោះខ្ញុំ

នៅពេលដែលខ្ញុំចូលរួមនៅក្នុងកិច្ចពិភាក្សាកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ អ្នកសម្របសម្រួលបានសួរខ្ញុំថា “តើទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូ មានអត្ថន័យយ៉ាងម៉េចចំពោះអ្នក ក៏ដូចជាប្រទេសកម្ពុជា?”

ចម្លើយរបស់ខ្ញុំ៖ សម្រាប់ខ្ញុំ ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិមានអត្ថន័យពីរសំខាន់ៗដូចខាងក្រោម៖

ទី១៖  គឺជាថ្ងៃរំលឹកព្រឹត្តិការប្រវត្តិសាស្ត្រ​ដែលមហាសន្និបាត​របស់អង្គការសហប្រជាបានអនុម័ត​សេច​ក្តី​ប្រកាស​ជាសាកលស្តីពីសិទ្ធិមនុស្ស (UDHR) ដែលមាត្រាទាំង៣០ នៃ UDHR បាន​ទទួលស្គាល់នូសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់មនុស្ស, គោលការណ៍សំខាន់នៃសិទ្ធិមនុស្ស, និងជាប្រភពនៃច្បាប់សិទ្ធិមនុស្សអន្តរជាតិ។

ទី២៖ គឺ ជាការចូលរួមរំលឹកនូវស្មារតីនៃកិច្ចព្រៀងសន្តិភាពទីក្រុងប៉ារីស និងគោលការណ៍ដែលបានចារិកនៅក្នុងមាត្រា៣១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ​កម្ពុជា ដោយបានបញ្ជាក់អះអាងទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស​ដូច​មានចែងនៅក្នុង​ធម្មនុញ្ញរបស់អង្គការ​សហប្រជាជាតិ និងសេច​ក្តី​ប្រកាស​ជាសាកលស្តីពីសិទ្ធិមនុស្ស។ ការទទួលស្គាល់របស់រដ្ឋធម្មនុញ្ញនេះ បានន័យថា គោលការណ៍ដែលមានចែងក្នុងសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស គឺមានតម្លៃស្មើនឹងច្បាប់ជាតិ ហើយ​រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាមានកាតព្វកិច្ច​ក្នុងការ​អនុវត្តន៍តាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងសេច​ក្តី​ប្រកាស​ជាសាកលស្តីពីសិទ្ធិមនុស្សផងដែរ។

#Stand4HumanRights #IHRD #IHRD2020

(Visited 11,090 times, 1 visits today)