តើអ្វីទៅជា Kleptocracy?

នៅក្នុងវីដេអូឯកសារបញ្ចាំងនៅលើ Netflix ដែលមានចំណងជើងថា How to Become a Tyrant/វិធីក្លាយទៅជាអ្នកកាន់អំណាចផ្តាច់ការ បានបង្ហាញវីធីសាស្ត្រមួយដែលជនផ្តាច់ការប្រមូលធនធានដើម្បី​គាំទ្រ​​ការគ្រប់គ្រងអំណាចរបស់ខ្លួន តាមរយៈការអនុវត្តន៍ Kleptocracy។ តាមរយៈវីដេអូឯកសារនេះ Kleptocracy គឺពាក់ព័ន្ធនឹងសកម្មភាពលួច ឬកេងប្រវ័ញធនធានរបស់ជាតិទាំងមូល ដែលមានជំហានដូច​ខាងក្រោម៖

– ជំហានទី១៖ ធ្វើជាតិតូបនីយកម្ម (ដាក់ជាកម្មសិទ្ធិរបស់រដ្ឋ) នៃធនធានធម្មជាតិរបស់ប្រជាជាតិ ដូចជា ប្រេង មាស ឧស្ម័នធម្មជាតិ ឬធនធានធម្មជាតិដែលមានតម្លៃចាំបាច់ត្រូវតែគ្រប់គ្រងដោយរដ្ឋ។

– ជំហានទី២៖ ដាក់មនុស្សរបស់ខ្លួនឱ្យទទួលខុសត្រូវក្នុងការងារគ្រប់គ្រងរដ្ឋ។ វាអាចនិយាយបានម្យ៉ាងទៀតថា អ្នកនឹងមិនលេងល្បែងដ៏ធំអស្ចារ្យដោយមិនបានធ្វើការសូកប៉ាន់អាជ្ញាកណ្តាលជាមុន។ ក្នុងន័យនេះ ជនផ្តាច់ការនឹងមិនចាប់ផ្តើមកេងប្រវ័ញទ្រព្យសម្បត្តិរបស់ជាតិរហូតដល់ប្រាកដថា អ្នកធ្វើការសម្រេចចិត្តទាំងអស់នោះ គឺជាក្រុមរបស់គេជាមុន។

– ជំហានទី៣៖ គ្រប់គ្រងរាល់ពាណិជ្ជកម្មទាំងអស់, ការកំណត់តម្លៃខ្ពស់សិប្បនិម្មិត (ឬការកំណត់តម្លៃតាមរយៈការគ្រប់គ្រងទីផ្សារ) បង្កកទំនិញដើម្បីបង្កើនតម្រូវការ និងបង្កើនពន្ធដែលហួសប្រមាណ។

(យុទ្ធសាស្ត្រនេះ លោក សាដាំហ៊ូសេន បានអនុវត្តន៍នៅប្រទេសអ៊ីរ៉ាក់)

នេះជាការបកប្រែក្រៅផ្លូវការប៉ុណ្ណោះ ខ្ញុំសូមអធ្យាស្រ័យរាល់កំហុសដែលកើតមាន។ បើចង់ដឹងលំអិតសូមលោកអ្នកចូលទៅទស្សនាវីដេអូឯកសារដែលមានចំណងជើងថា How to Become a Tyrant នៅលើ Netflix។

(Visited 105 times, 1 visits today)